កាណាដាៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស រាយការណ៍ថា យន្តហោះធុនតូចពីរគ្រឿង បុកគ្នានៅក្នុងទីក្រុង Montreal បានសម្លាប់មនុស្សម្នាក់ និងអ្នកផ្សេង ០៣ នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីរសៀលថ្ងៃសុក្រ។ នេះបើយោងតាមរយៈសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។
យន្តហោះទាំងពីរ បានបុកគ្នានៅលើផ្សារទំនើបអ៊ូអរមួយ ស្ថិតនៅឆ្នេរសមុទ្រភាគខាងត្បូងនៃទីក្រុង ដោយយន្តហោះមួយគ្រឿង បានធ្លាក់នៅលើដំបូលនៃហាងលក់ទំនិញមួយ និងមួយទៀតធ្លាក់នៅកន្លែងចតរថយន្ត។
ក្រុមប្រឹក្សាភិបាលសុវត្ថិភាពដឹកជញ្ជូននៃប្រទេស បានប្រកាសដាក់ពង្រាយក្រុមខ្លួន ដើម្បីស៊ើបអង្កេតនៅតំបន់នោះ ដោយបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះទាំងពីរ ជាយន្តហោះធុនតូច Cessna 152 ដំណើរការដោយ Cargair ជាសាលាបណ្តុះបណ្តាពីទ្បុត ដែលមានមូលដ្ឋាននៅទីក្រុង Longueuil ជិតនឹងទីក្រុង Montreal ៕
មតិយោបល់