ចិនៈ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសក្រុងប៉េកាំង បាននិយាយថា នឹងធ្វើការរឹតត្បិតថ្មី ដោយហាមមិនឲ្យជនបរទេសចូលក្នុងប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺឆ្លង Covid-19។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។
ប្រភពដដែលបន្តថា ប្រទេសខ្លួន នឹងដាក់បម្រាមជាបណ្តោះអាសន្ន មិនឲ្យជនបរទេសដែលមានទិដ្ឋាការ ឬប័ណ្ណស្នាក់នៅ ចូលក្នុងប្រទេសចិនទៀតទ្បើយ ចាប់ពីពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ទី២៨ ខែមីនានេះ ដែលវាជាកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីជួយឲ្យប្រទេសអាចគេចផុត ពីការរីករាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មី។
ដោយទ្បែកអ្នកកាន់ទិដ្ឋាការការទូត នឹងមិនត្រូវប៉ះពាល់ពីបម្រាមជាបណ្តោះអាសន្ន មិនឲ្យជនបរទេសចូលប្រទេសចិននេះទេ៕
មតិយោបល់