ក្រុងព្រះសីហនុ ហាក់កំពុងទទួលបានការចាប់អារម្មណ៍ពី វិនិយោគិនអចលនទ្រព្យទាំងក្នុងនិងក្រៅប្រទេស គួរឲ្យកត់សម្គាល់ ពិសេសយើងសង្កេតឃើញមាន គម្រោងសាងសង់អគារខុនដូដ៏ប្រណិត នៅតំបន់ឆ្នេរមួយចំនួន ដូចជា៖
១. BLUE BAY
BLUE BAY អគារខុនដូបែបទំនើប កម្ពស់ ៣៧ជាន់ មានទីតាំងនៅជាប់ឆ្នេរឯករាជ្យ ដែលវិនិយោគដោយ ក្រុមហ៊ុន Shu Jian Tian Yu development Co., Ltd គ្រោងបញ្ចប់នៅឆ្នាំ ២០១៩។ គម្រោងនេះមានចំនួន ១,៤៤០យូនីត ដែលក្នុងនោះរួមមាន អគារស្នាក់នៅ កាស៊ីណូ អាងហែលទឹក ក្លឹបហាត់ប្រាណ ផ្សារ ភោជនីយដ្ឋាន និងស្កាយបារជាដើម។
២. Royal Bayview
Royal Bayview ជាអគារខុនដូ កម្ពស់ ៣៦ជាន់ មានទីតាំងចំងាយ ៥០ម៉ែត្រពីឆ្នេរឯករាជ្យ ដែលវិនិយោគដោយ ក្រុមហ៊ុន Hong Lien Development Construction គ្រោងបញ្ចប់នៅចុងឆ្នាំ ២០១៩។ Royal Bayview សាងសង់លើផ្ទៃដីប្រមាណ ៧,២៨៥ម៉ែត្រការ៉េ និងមានបន្ទប់ស្នាក់នៅចំនួន ១,៣៤៤យូនីត ។ គម្រោងនេះផងដែរ រួមមាន អគារស្នាក់នៅ អាងហែលទឹក កន្លែងហាត់ប្រាណ និងសេវាកម្មជាច្រើនផ្សេងទៀត។
៣. D’seaview
D’Seaview ជាអគារខុនដូគ្រោងសាងសង់ឡើងកម្ពស់ ២៩ជាន់ និងមានចំងាយប្រមាណជា ១គីឡូម៉ែត្រពី ឆ្នេរសុខា ដែលវិនិយោគដោយក្រុមហ៊ុន CAMHOMES ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៩ ខាងមុខនេះ។ គម្រោងនេះសាងសង់លើផ្ទៃដីប្រមាណ ៩,៨១៨ម៉ែត្រការ៉េ មានបន្ទប់ស្នាក់នៅចំនួន ៧៣៥យូនីត។ ខាងក្នុងនៃគម្រោងរួមមាន ខុនដូ សណ្ឋាគារ ក្លឹបហាត់ប្រាណ អាងហែលទឹក សួនច្បារ និងកន្លែង វាយបាល់ ជាដើម។
មតិយោបល់