ចិនៈ ទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះទឹកជំនន់ និងរាំងស្ងួតរដ្ឋ បាននិយាយនៅថ្ងៃចន្ទនេះថា ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបណ្ដាលឲ្យមនុស្សចំនួន ២២ នាក់ស្លាប់ និង ១៥នាក់ទៀតកំពុងបាត់ខ្លួន នៅភាគខាងត្បូងប្រទេសចិន ចាប់តាំងពីថ្ងៃសៅរ៍។ នេះបើយោងតាមរយៈ សារព័ត៍មានចិនហួរ ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។
ព្យុះនេះបានវាយប្រហារភាគខាងត្បូងចិន ចាប់តាំងពីថ្ងៃសៅរ៍ ដែលជំរុញឲ្យកម្រិតទឹក នៅក្នុងទន្លេឈានដល់កម្រិតគ្រោះថ្នាក់ និងបង្ខំឲ្យមនុស្សចំនួន ២៦៧.៨០០នាក់ ត្រូវជម្លៀសខ្លួនចេញ។
ក្នុងនោះផ្ទះចំនួន ១០.៥០០ ខ្នងបានរលំ និងផ្ទៃដីដំណាំ ៣២៤.០០០ ហិកតា ត្រូវបានបំផ្លាញ។
ការខាតបង់សរុបក្នុងតំបន់ ត្រូវបានប៉ាន់ប្រមាណជា ទឹកប្រាក់ចំនួន ៧,៣៤ ពាន់លានយន់ ត្រូវនឹង ១,១២ ពាន់លានដុល្លារសហរដ្ឋអាមេរិក៕
មតិយោបល់