ព័ត៌មានអន្តរជាតិ

ប៉ូលិសបារាំងបាញ់សម្លាប់ ជនសង្ស័យភេរវករម្នាក់ នៅព្រលានយន្តហោះ Orly ខណៈព្យាយមដណ្ដើមកាំភ្លើងពីទាហាន

បារាំងៈ ក្រុមមន្ត្រីក្នុងប្រទេស បាននិយាយថា ប៉ូលិសបារាំង​បានសម្រេចចិត្តបាញ់​សម្លាប់បុរស​ម្នាក់ បន្ទាប់ពីគាត់បានព្យាយាម​ដណ្តើមកាំភ្លើង​ពីទាហាន នៅព្រលាន​យន្តហោះ Orly ក្នុងទីក្រុងប៉ារីស។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅ​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។

ហេតុការណ៍​​នេះ បាន​កើតឡើងនៅ​វេលាម៉ោង ៨ និង៣០នាទីព្រឹកម៉ោង (ម៉ោងក្នុងស្រុក) ដោយ​បុរសជនសង្ស័យ ដែលមានអាយុ ៣៩ ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខ បន្ទាប់ពីបើកការវាយប្រហារ នៅក្នុងស្ថានីយភាគខាងត្បូងព្រលានយន្តហោះ។

មកទល់ពេលនេះ កងកម្លាំងជំនាញ កំពុងប្រតិបត្តិការស៊ើបអង្កេត ដោយមិនទាន់​ធ្វើការប​ញ្ជាក់នោះទេថា វាជាអំពើភេរវកម្ម ឬយ៉ាងណាទ្បើយ​។

គួរបញ្ជាក់ដែរថា អ្នកដំណើរ​ទាំងអស់ ត្រូវបានជម្លៀសខ្លួនចេញ​ទៅកាន់កន្លែងសុវត្ថិភាព ហើយចំណែកឯ​ដំណើរក្នុងព្រលានវិញ ត្រូវបានផ្អាក​ជាបណ្តោះអាសន្ន៕

មតិយោបល់