ហ្គាណាៈ ស្លាប់មនុស្ស ២០ នាក់ បន្ទាប់ពីដើមឈើមួយដើម បានបាក់រលំមកលើពួកគេ ក្នុងអំឡុងពេលព្យុះដ៏ខ្លាំង វាយប្រហារនៅតំបន់ទឹកធ្លាក់ Kintampo ក្នុងប្រទេសហ្គាណា។ នេះបើយោងតាមរយៈ សារព័ត៌មាន itv ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។
វាត្រូវបានគេជឿថា ភាគច្រើននៃអ្នកស្លាប់ គឺសិស្សនិស្សិតវិទ្យាល័យ Wenchi និងមួយចំនួនទៀត ជាភ្ញៀវទេសចរដែលបានហែលទឹកនៅទីនោះ ចំពេលហេតុការណ៍នេះ បានកើតឡើង។
ក្នុងហេតុការណ៍នេះ មនុស្សជាច្រើន បានរងរបួស និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្រុង Kintampo៕
មតិយោបល់