ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តុលាការប្រេស៊ីលបង្កកមូលនិធិហ្វេសប៊ុកចំនួន៦លានដុល្លារសហរដ្ឋអាមេរិក

ប្រេស៊ីល: តុលាការប្រេស៊ីលបានបញ្ជាឱ្យបង្កកមូលនិធិប្រមាណជាង ៦លានដុល្លារសហរដ្ឋអាមេរិករបស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយសារតែសេវាផ្ញើសារកម្មវិធី WhatsApp របស់ក្រុមហ៊ុនអាមេរិកមួយនេះ បានបដិសេធមិនបញ្ជូនសារដែលទាមទារដោយប៉ូលិស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០២ កក្កដា ឆ្នាំ២០១៦នេះ។

គេហទំព័រសារព័ត៌មាន G1 ដែលនេះជាគេហទំព័រមួយរបស់ប្រទេសប្រេស៊ីលបានរាយការណ៍ថា ប៉ូលិសប្រេស៊ីលបានស្នើសុំម្តងហើយម្តងទៀតឲ្យ WhatsApp ផ្ញើរសាររបស់ឈ្មួញថ្នាំញៀនដែលគេសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងករណីចរាចរណ៍គ្រឿងញៀនកូកាអ៊ីនជាអន្តរជាតិ។

បើយោងតាមរបាយការណ៍ក្នុងស្រុក បានឲ្យដឹងថា ក្នុងនាមជាក្រុមហ៊ុនរបស់អាមេរិកបានបរាជ័យក្នុងការឆ្លើយតបគោលបំណងប៉ូលិស ដែលតុលាការបានចេញបង្គាប់កាលពីដើមឆ្នាំនេះ នៅភាគខាងត្បូងនៃរដ្ឋ Parana កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឱ្យបង្កកលុយសុទ្ធចំនួន ១៩,៥លាន ស្មើនឹង ៦,១ លានដុល្លារសហរដ្ឋអាមេរិក ក្នុងគណនីហ្វេសប៊ុកមួយនេះ។

កម្មវិធី WhatsApp ត្រូវបានកាត់ផ្តាច់នៅក្នុងប្រទេសប្រេស៊ីល អស់រយៈពេល ៧២ម៉ោងនៅខែឧសភា ហើយលោក Mark Zuckerberg នាយកប្រតិបត្តិ Facebook Inc ដែលបានបង្ហោះនៅលើហ្វេសប៊ុកទំព័ររបស់ខ្លួន បានអំពាវនាវឲ្យប្រជាជនប្រេស៊ីល ចូលរួមតវ៉ាប្រឆាំងនឹងការផ្អាកនេះ។

ស្ថាបនិកហ្វេសប៊ុកមិនទាន់មានប្រតិកម្មទៅនឹងគោលបំណងរបស់ប្រេស៊ីល ខណៈដែល ការផ្តល់នូវទិន្នន័យថ្មីបំផុតចុងក្រោយគេបង្អស់នៅលើទំព័រ Facebook របស់លោកដែលត្រូវបានចុះកាលបរិច្ឆេទនៅថ្ងៃទី២៩ ខែមិថុនា៕

WhatsApp and Mark Zuckerberg

មតិយោបល់