អូស្រ្តាលីៈ ប៉ូលិសសហព័ន្ធអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ពួកគេបានចាប់ខ្លួនមនុស្ស ៨នាក់ ពីបទរត់ពន្ធគ្រឿងញៀនហ្វេតាមីនរាវជាង៩០លីត្រ ដែលមានតម្លៃប្រមាណជា ៥៤លានដុល្លារអូស្រ្តាលី (ស្មើនឹង ៤០,៣៣លានដុល្លារអាមេរិក) នៅលើទូកនេសាទមួយក្នុងឆ្នេរសមុទ្រភាគខាងកើតប្រទេសអូស្ត្រាលី។
នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៦
កងនាវាចរអូស្ត្រាលី បានប្រតិបត្ដិការនៅព្រំដែន ដោយស្ទាក់ចាប់នាវានេសាទ ដែលបានដឹកថ្នាំញៀនពីឆ្នេររដ្ឋ Queensland ។
គួរបញ្ជាក់ដែរថា អាជ្ញាធរអូស្រ្តាលី និងចិន បានសហការគ្នាបង្កើតក្រុម Taskforce Blaze ទ្បើង កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធហ្វេតាមីន និងគ្រឿងញៀនខុសច្បាប់ផ្សេងទៀត តាមបណ្តោយព្រំដែនប្រទេសចិន និងអូស្រ្តាលី៕
មតិយោបល់