ម៉ាឡេស៊ីៈ លិខិតឆ្លងដែនរបស់ប្រជាជន ម៉ាស៊ីរស់នៅក្រៅប្រទេស ៦៨នាក់ត្រូវលប់ចោលដោយសារពួកគេជាប់ពាក់ព័ន្ធជាមួយក្រុមភេរវករ រដ្ឋអ៊ីសស្លាម(IS)។នេះបើយោងតាមសារព័តមាន អេស៊ានវ៉ាន់ ចុះផ្សាយនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៦ ។
ឧបនាយករដ្ឋមន្រ្តីលោក Datuk Seri Dr Ahmad Zahid Hamidi បានឱ្យដឹងថា យោងតាមព័ត៌មានស៊ើបការណ៍បានបញ្ជាក់ថាមនុស្សទាំង ៦៨នាក់មានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ។
លោកប Dr Ahmad Zahid បាន និយាយក្រោយបើកការប្រជុំនៅកងពលធំ Kuala Selangor Umno កាលពីថ្ងៃអាទិត្យ ថា«ពួកគេទាំងនោះមិនមានឯកសារធ្វើដំណើរ ក្នុងនាម ជាពលរដ្ឋម៉ាឡេស៊ីទេ ហើយប្រសិនពួកគេត្រឡប់ មកប្រទេសយើង ចំណាត់ការផ្លូវច្បាប់ របស់សមាគមន៍ ចំណាត់ការអន្តោប្រវេសន៍នឹងចាប់ផ្តើមប្រឆាំងជាមួយនឹងពួកគេ ។
លោកបញ្ជាក់ទៀតថា លិខិតឆ្លងដែនទាំងនោះបានលប់ចោល២សប្តាហ៍កន្លងមកហើយ ក្រោយពីទទួលបញ្ជាពីនាយករដ្ឋមន្ត្រីលោក Datuk Seri Najib Tun Razak ។ លោកឧបនាយករដ្ឋមន្ត្រីនាយាយថា អ្នកដែលចាក់ចេញពីប្រទេសទៅបម្រើការងាជាទាហានរបស់ក្រុមសកម្មប្រយុទ្ធ មិនអនុញ្ញាតឲ្យត្រឡប់មកស្រុកកំណើតវិញឡើយ៕
មតិយោបល់