រុស្ស៊ីៈ ថ្លែងនៅក្នុងសាលាហ្វឹកហ្វឺនកងកម្លាំងយោធា រដ្ឋមន្រ្តីការបរទេសនៃវិមានក្រឹមទ្បាំង លោក Sergei Lavrov នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា រុស្ស៊ីត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចពិភាក្សាអំពីលទ្ធភាព នៃការកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។
លោក Lavrov បាននិយាយថា « យើងមានការត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការកាត់បន្ថយ អាវុធនុយក្លេអ៊ែរ តាមតែអាចធ្វើទៅបាន ប៉ុន្តែក៏ត្រូវតែស្របលើលក្ខខណ្ឌ និងតម្រូវការក្នុងប្រទេសផងដែរ» ៕
មតិយោបល់