ព័ត៌មានជាតិ

ម៉ូតូសង់បុកម៉ូតូMSX បណ្តាលឲ្យសិស្សសាលាម្នាក់របួសស្រាល ខ្ទេចម៉ូតូយ៉ាងដំណំ

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ំមួយបង្កដោយម៉ូតូឌ្រីមសង់បុកជាមួយម៉ូតូMSX របស់សិស្សសាលាម្នាក់ បណ្តាលឲ្យម៉ូតូMSXខូចខាតផ្នែកខាងមុខនិងសិស្សសាលារងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃត្រង់ទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពត៌មានពីពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខបន្ទាយមានជ័យ 1F-0288 ជិះដោយបុរសម្នាក់ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូMSXពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DO-7439 ជាម៉ូតូរបស់សិស្សសាលាដែលបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យដួកខូចខាតម៉ូតូផ្នែកខាងមុខ។

ចំណែកសិស្សសាលារងរបួសស្រាលហើយភាគីម៉ូតូឌ្រីមសង់ព្យាយាមគេចពីការដោះស្រាយ តែក្រោយមកភាគីទាំងសងខាងបានមកចរចាគ្នានៅប៉ុស្តិ៍នគរបាលចោមចៅ ដោយភាគីខាងម៉ូតូឌ្រីមសង់សុខចិត្តសងថ្លៃជួសជុលម៉ូតូMSXនៅកន្លែងដែលខូចខាតនោះ។

ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូឌ្រីមសង់បានផ្ញើរម៉ូតូរបស់ខ្លួននៅប៉ុស្តិ៍ចោមចៅ រួចក៏ធ្វើដំណើរទៅរកជាងជាងជួសជុលម៉ូតូជាមួយម្ចាស់ម៉ូតូMSXបាត់ទៅ៕

//youtu.be/iSr2f-FENZw

មតិយោបល់