ព័ត៌មានអន្តរជាតិ

អាមេរិក ព្យាយាមឲ្យមានទំនាក់ទំនងរលូន ខណៈមានការខឹងសម្បើមពីក្រុមសកម្មប្រយុទ្ធឃឺដ រឿងដកទ័ព

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រាប់ក្រុមអ្នកដឹកនាំយុទ្ធជនឃឺដ នៅតំបន់កុលសម្ព័ន្ធស្វ័យត Kurdistan របស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃពុធ ក្នុងដំណើរទស្សនកិច្ចមិនធម្មតាមួយ ទៅកាន់ក្រុង Erbil ថា « យុទ្ធជនឃឺដរបស់ស៊ីរី នឹងត្រូវបានការពារពីការគំរាមកំហែង ដោយយោធាតួកគី»។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។

ដោយអ្នកការទូតជាន់ខ្ពស់អាមេរិករូបនេះ បានជួបជាមួយមេដឹកនាំអ៊ីរ៉ាក់ នៅទីក្រុងបាដាដ ដែលជាផ្នែកមួយ នៃដំណើរទស្សនកិច្ច នៅមជ្ឈឹមបូព៌ារបស់លោក ដើម្បីធានាដល់សម្ព័ន្ធមិត្ត អំពីផែនការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកកងទ័ពចេញពីប្រទេសស៊ីរី។

ក្នុងនោះលោក Pompeo ក៏បានព្យាយាមធ្វើឲ្យទំនាក់ទំនងរបស់ពួកគេរលូនទៅមុខ បន្ទាប់ពីក្រុមមេដឹកនាំនយោបាយឃឺដ មានការខឹងសម្បើម នៅពេលដែលលោកត្រាំ បានទៅទស្សនកិច្ចកងទ័ពអាមេរិក នាថ្ងៃបន្ទាប់ពីបុណ្យណូអែល នៅឯមូលដ្ឋានអាកាសវាលខ្សាច់ដាច់ស្រយាលមួយ ដោយពុំមា​នការឈប់សម្រាក នៅទីក្រុងបាកដាដ ឬជួបជាមួយមន្ត្រីអ៊ីរ៉ាក់ណាមួយឡើយ៕

មតិយោបល់