អាមេរិកៈ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានអះអាងថា រុស្ស៊ីកំពុងចាប់ផ្ដើមពង្រឹងយុទ្ធសាស្ត្រយោធា និងគោលនយោបាយ ចេញពីតំបន់សមុទ្របាល់ទិក ទៅកាន់សមុទ្រខ្មៅ ដោយតាមរយៈការធ្វើសមយុទ្ធទ្រង់ទ្រាយធំពីសំណាក់រុស្ស៊ី នៅតំបន់ព្រំដែនផ្ទាល់ខ្លួន គឺជាភស្តុតាងបង្ហាញពីចេតនាអាក្រក់។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Brian Hook ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ ប្រចាំនៅក្រសួងការបរទេសអាមេរិក បាននិយាយថា «ការគំរាមកំហែងផ្នែកសន្តិសុខ មកកាន់ប្រទេសលោកខាងលិច ដោយរុស្ស៊ី គឺបានបង្ហាញយ៉ាងច្បាស់ ហើយអាមេរិក ដែលជាប្រទេសស្ថិតនៅលើទីតាំងផ្នែកទាំងពីរ នៃតំបន់ខាងលើ របស់មហាសមុទ្រអាត្លង់ទិក មិនអាចមិនអើពើចំពោះរឿងនេះទ្បើយ»។
ដោយលោកបានប្រៀបធៀបកម្រិត នៃការគំរាមកំហែងដល់លោកខាងលិច កាលពីអំទ្បុងសម័យសហភាពសូវៀត ជាមួយរុស្ស៊ីនាពេលបច្ចុប្បន្ននេះ បានបង្ហាញថា គឺមិនខុសពីមុននោះទេ ដែលការគំរាមកំហែង បានផ្ដើមចេញពីសមុទ្របាល់ទិក ទៅសមុទ្រខ្មៅ»។
ក្នុងនោះលោក បានបន្តថា អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺថាការរៀបចំកងកម្លាំងយោធារុស្ស៊ី នៅក្នុងទ្វីបអឺរ៉ុប ដែលវាជាគោលបំណងរបស់រដ្ឋាភិបាលក្រុងមូស្គូ៕
មតិយោបល់