ព័ត៌មានអន្តរជាតិ

វាយប្រហារយន្តហោះបើកគ្មានមនុស្ស សម្លាប់ពួកសកម្មប្រយុទ្ធ ៤២នាក់នៅភាគខាងកើតអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានៈ ទូរទស្សន៍ Tolo ក្នុងស្រុកមួយ បានរាយការណ៍ថា រហូតមកដល់ពេលនេះ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន ៤២នាក់ ត្រូវបានសម្លាប់ ខណៈយន្តហោះគ្មានមនុស្សបើក បានវាយប្រហារគោលដៅ ដែលជាកន្លែងលាក់ខ្លួន IS នៅភាគខាងកើតខេត្ត Nangarhar កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។

អំឡុងពេលការវាយប្រហារនេះ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា ពួកសកម្មប្រយុទ្ធជាង ៣២នាក់ទៀតបានរងរបួស នៅក្នុងស្រុក Kot និង Achin។

គួរបញ្ជាក់ដែរថា ស្រុក Kot និង Achin ត្រូវបានគេចាត់ទុកថា ជាមូលដ្ឋានរបស់ពួកសកម្មប្រយុទ្ធ IS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕

មតិយោបល់