ថៃៈ ប្រភពព័ត៌មានពីការិយាល័យព្រះបរមរាជវាំងថៃ បានឲ្យដឹងថា ព្រះមហាក្សត្រថៃ Bhumibol Adulyadej ដែលមានព្រះជន្មា ៨៨ ព្រះវស្សា ចាប់ផ្តើមធូរស្រាលពីជំងឺគ្រុនក្តៅហើយ បន្ទាប់ពីព្រះអង្គបានកំពុងសម្រាកព្យាបាលជំងឺហើមសួត និងជង្គង់ នៅក្នុងមន្ទីរពេទ្យធំនៅទីក្រុងបាងកក ប្រទេសថៃ អស់រយៈពេលមួយឆ្នាំកន្លងមក។
គេហទំព័រសារព័ត៌មានសិង្ហបុរី Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ឧសភា ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានពីការិយាល័យព្រះបរមរាជវាំងថៃ ថា កាលពីថ្ងៃទី ១១ឧសភា ព្រះអង្គមា្ចស់ Bhumibol Adulyadej បានមានព្រះរោគគ្រុនក្តៅ, សម្ពាធឈាមខ្សោយ និងសន្លាក់ជង្គង់ហើម។
ប្រភពដដែលបន្តថា សីតុណ្ណភាព ជីពចរ ហើយនិងសម្ពាធឈាមរបស់ព្រះអង្គបានចាប់ ផ្តើមវិលត្រឡប់មករកភាពធម្មតាវិញកាលពីថ្ងៃសុក្រ ទី១៣ ដោយការព្យាបាលប្រើប្រាស់ថ្នាំផ្សះ និងអុកស៊ីហ្សែន។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Bhumibol Adulyadej គឺជាព្រះមហាក្សតដែលមានព្រះជន្មាវែងជាងគេនៅលើពិភពលោក ដែលបានសម្រាកព្យាបាលព្រះរោគជាច្រើនមុខនៅក្នុង មន្ទីរពេទ្យធំនៅទីក្រុងបាងកក៕
មតិយោបល់