ព័ត៌មានអន្តរជាតិ

ចៅហ្វាយក្រុងម្នាក់ ត្រូវបាញ់សម្លាប់នៅលើផ្លូវហាយវ៉េប្រទេសម៉ិកស៊ិក

ម៉ិកស៊ីកៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមឃាតករ​បានបាញ់សម្លាប់ចៅហ្វាយក្រុង និងអ្នកបើកបររថយន្តម្នាក់ពេលធ្វើដំណើរ​តាមបណ្តោយ​ផ្លូវហាយវ៉េ​មួយនៅភាគកណ្តាលប្រទេសម៉ិកស៊ិក។

លោក Ambrosio Soto ចៅហ្វាយក្រុង Pungarabato នៅក្នុងរដ្ឋ Guerrero ភាគខាងត្បូង​បានប្តឹងអំពីការទទួលការគំរាមសម្លាប់ និងបានរាយការណ៍លម្អិត​ដល់ប៉ូលិសសន្តិសុខសហព័ន្ធនូវពេលវេលាមួយនៃការវាយប្រហារកាលពីថ្ងៃសៅរ៍ពេលយប់ជ្រៅ។

គេហទំព័ររបស់សារព័ត៌មាន Animal Politico បានឲ្យដឹងថា ភ្នាក់ងារប៉ូលិសសហព័ន្ធ​៤នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ។វាជាការធ្វើឃាតលើក​ទីពីរចំពោះ​​ចៅហ្វាយក្រុងរូបនេះ​នៅក្នុងរយៈពេលតិចជាង២៤ ម៉ោង បន្ទាប់ពីចៅហ្វាយក្រុង San Juan Chamula នៅក្នុងរដ្ឋភាគ​ខាងត្បូងរដ្ឋ Chiapasនិង៤នាក់ផ្សេងទៀតត្រូវបានគេបាញ់សម្លាប់​ក្នុងអំឡុងបាតុកម្មកាល​ពីដើមថ្ងៃសៅរ៍។

លោក Soto ដែលបានក្លាយជាចៅហ្វាយក្រុងក្នុងឆ្នាំ ២០១៥បាននិយាយថា គាត់គឹជាគោលដៅនៃ​ឧក្រិដ្ឋកម្ម​ដែលត្រូវបានរៀបចំឡើង ហើយ ឃាតករបានប្រាប់គាត់ជារៀងរាល់ថ្ងៃ កាលពីសប្ដាហ៍មុន មុនពេលបាញ់សម្លាប់៕

មតិយោបល់