ព័ត៌មានអន្តរជាតិ

អាមេរិក បាញ់មីស៊ីលចំនួន ៥០ គ្រាប់ វាយកម្ទេចឃ្លាំងអាវុធគីមីនៅស៊ីរី

អាមេរិកៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា អាមេរិកបើកដំណើរការបាញ់មីស៊ីលចំនួន ៥០ គ្រាប់ ដើម្បីវាយកម្ទេចឃ្លាំងអាវុធគីមី នៅស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។

វាជាប្រភេទមីស៊ីល Tomahawk ត្រូវបានគេបាញ់ចេញពីនាវាចំនួន ០២ នៅឯសមុទ្រមេឌីទែរ៉ាណេ។

ការវាយប្រហារនេះ បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីមានសេចក្ដីរាយការណ៍អំពីការវាយប្រហារអាវុធគីមី ចេញពីសមរភូមិនៅក្នុងប្រទេសស៊ីរី ដែលលោកខាងលិចជឿថា បង្កទ្បើងដោយរដ្ឋាភិបាលស៊ីរី និងបានធ្វើការស្តីបន្ទោសយ៉ាងខ្លាំង៕

មតិយោបល់