ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់មនុស្ស ០៩ នាក់ ក្នុងហេតុការណ៍រថយន្តដឹកទំនិញបើកបុក នៅផ្សារបុណ្យណូអែល ក្នុងប្រទេសអាល្លឺម៉ង់

អាល្លឺម៉ង់: មន្ត្រីប៉ូលិសក្រុង បាននិយាយថា រថយន្តដឹកទំនិញមួយគ្រឿង បានបើកចូលទៅបុកនៅទីប្រជុំជន ជាកន្លែងផ្សារបុណ្យណូអែល ស្ថិតក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ បានបណ្ដាលឲ្យស្លាប់មនុស្ស ០៩នាក់ និងជាច្រើននាក់ទៀតរបួស ។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃទីក្រុងប៊ែកឡាំង លោក Andreas Geisel បាននិយាយថា «វានៅមិនទាន់ច្បាស់ទេថា ហេតុការណ៍នេះ គឺជាវាយប្រហារមួយ ឬក៏គ្រាន់តែគ្រោះថ្នាក់នោះ»។

មកទល់ពេលនេះ មនុស្សដែលគេសង្ស័យ ត្រូវបានចាប់ខ្លួននៅក្បែរនោះ ខណ:ដែលប៉ូលិសបានរកឃើញអ្នកដំណើរម្នាក់បានស្លាប់។

ផ្សារបុណ្យណូអែល គឺស្ថិតនៅតំបន់ Breitscheidplatz ជិត Kurfuerstendamm ជាផ្លូវផ្សារទំនើបដ៏ធំ នៅភាគខាងលិចទីក្រុងប៊ែកឡាំង៕

មតិយោបល់