ព័ត៌មានអន្តរជាតិ

រថភ្លើងនៅប៉ាគីស្ថាន រងការវាយប្រហារដោយគ្រាប់រ៉ុក្កែតបីគ្រាប់ បណ្តាឲ្យមនុស្សស្លាប់ និង របួសជាច្រើននាក់

(អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងតិចពីរនាក់ស្លាប់ និង ៨នាក់ទៀតរងរបួស បន្ទាប់ពីរថភ្លើង ដែលពួកគេជិះបានទទួលរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ស្ថិតនៅស្រុក Sibi ភាគនិរតីនៃ ប្រទេសប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០១៦។
អាជ្ញាធរប៉ាគីស្ថាន បានឲ្យដឹងទៀតថា ក្រុមសកម្មប្រយុទ្ធមិនស្គាល់ប្រភព បានបាញ់គ្រាប់រ៉ុក្កែតបីគ្រាប់ ទៅលើរថភ្លើង ដែលកំពុងធ្វើដំណើរតាមផ្លូវដែក ពេលទៅដល់តំបន់ Bakhtiarabad នៃស្រុក Sibi របស់ខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។
គួរបញ្ជាក់ថា គ្រាប់រ៉ុក្កែតទាំងអស់ ត្រូវបានបាញ់ចំផ្នែកមុខនៃរថភ្លើង ហើយរហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខមកទទួលខុសត្រូវនោះឡើយ៕

   
 

មតិយោបល់