អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃអង្គារថា កិច្ចប្រជុំកំពូលរវាងលោក ជាមួយលោក គីម ជុងអ៊ុន អាចនឹងត្រូវពន្យារពេល ខណៈរូបលោកបានទទូចដល់មេដឹកនាំកូរ៉េខាងជើងអំពីបញ្ហាភាពតានតឹង ជុំវិញការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅឯសេតវិមាន លោក ត្រាំ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ខណៈបង្វែរការឈប់គិតអំពីការរំពឹងទុក នៃកិច្ចប្រជុំកំពូលលើកដំបូងជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរ។
ដោយលោកបាននិយាយអំពីកិច្ចប្រជុំនៅសិង្ហបុរីថា «វាប្រហែលជាមិនអាចដំណើរការ នៅថ្ងៃទី១២ ខែមិថុនាខាងមុខនោះទេ ហើយប្រសិនបើជំនួបនេះ មិនកើតឡើងនោះ វាទំនងជានឹងកើតឡើង នៅពេលក្រោយទៀត។
ក្នុងនោះលោកបានបញ្ជាក់ថា មានលក្ខខណ្ឌមួយចំនួន ដែលអាមេរិកចង់ធ្វើ ហើយលោកគិតថា យើងនឹងទទួលបានលក្ខខណ្ឌទាំងនោះ ប៉ុន្តែប្រសិនបើយើងមិនធ្វើដូច្នេះ យើងក៏មិនចាំបាច់មានកិច្ចប្រជុំនេះទ្បើយ៕


មតិយោបល់