(ហ្សាការតា)៖ កងកម្លាំងឥណ្ឌូណេស៊ី បានធ្វើការដុតកម្ទេចទូកនេសាទបរទេសខុសច្បាប់ ដែលខ្លួនរឹបអូសបាន ចំនួន២៣គ្រឿងក្នុងនោះ ទូកនេសាទវៀតណាមមាន ១៣គ្រឿង និង ម៉ាឡេស៊ី ១០គ្រឿង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០១៦។
ទូកទាំង ២៣គ្រឿងខាងលើនេះ ត្រូវបានអាជ្ញាធរដែនសមុទ្រយកទៅបាញ់ពន្លិចចោលនៅតាមតំបន់ ចំនួន ៧ផ្សេងៗគ្នាក្នុងខេត្ត Sumatra, Batam, និង Aceh។ ចាប់តាំងពីឆ្នាំ ២០១៤ ដែលលោក ប្រធានាធិបតីថ្មី Joko Widodo ឡើងកាន់តំណែងមក ប្រទេសឥណ្ឌូណេស៊ី បានធ្វើការរឹបអូស និង បំផ្លាញចោល ទូកនេសាទខុសច្បាប់ចំនួន ១៧៤គ្រឿងហើយ ក្នុងនោះភាគច្រើនជាទូកនេសាទ វៀតណាម ថៃ ម៉ាឡេស៊ី និង ចិន៕
ព័ត៌មានអន្តរជាតិ
មតិយោបល់