ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥,៦ រ៉ិចទ័រ វាយប្រហារនៅហ្វីលីពីនទាំងព្រឹក

ហ្វីលីពីនៈ យោងតាមការអង្កេតភូមិសាស្ត្រអាមេរិក នៅថ្ងៃពុធនេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥,៦ រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលកោះមីនដាណាវទាំងព្រឹក។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧។

ការរញ្ជួយដីនេះ ត្រូវបានរាយការណ៍ដំបូងថា វាយប្រហារកម្រិត ៦ រ៉ិចទ័រ នៅវេលាម៉ោង ៥ និង២១ នាទីព្រឹកថ្ងៃពុធនេះ ដោយវាយប្រហារដ៏ខ្លាំង ក្នុងជម្រៅរាក់ ៦ គីឡូម៉ែត្រ ស្ថិតនៅចម្ងាយ ៧៥,៥ គីឡូម៉ែត្រ ភាគឦសានទីក្រុង Cotabato នៃភាគខាងត្បូងកោះមីនដាណាវ។

រញ្ជួយដីនេះ ត្រូវបានគេចាត់ទុកថា ស្ថិតក្នុងកម្រិតមធ្យម និងមានសមត្ថភាពបង្កការខូចខាតសន្ធឹកសន្ធាប់៕

មតិយោបល់