ព័ត៌មានជាតិ

ឆេះរោងចក្រផលិតហាតឌីសក្រុមហ៊ុនអេសស៊ីវ៉ាដូខឹមផូណិន ឆេះមនុស្សចំនួន៦នាក់ កាលពីយប់មិញនេះ!

បន្ទាយមានជ័យ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន៦នាក់ បានរងរបួសធ្ងន់ឆេះខ្លួន ខណ:ដែលពួកគាត់បានយកបំពង់ពន្លត់អគ្គិភ័យ សម្រុកចូលទៅបាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះក្នុងរោងចក្រផលិតហាតឌីស កាលពីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។

លោក ជា ដា បានឲ្យដឹងនៅព្រឹកនេះថា មានករណីអគ្គិភ័យឆេះរោងចក្រផលិតហាស់ឌីសរបស់ ក្រុមហ៊ុនអេសស៊ីវ៉ាដូខឹមផូណិន( ខេមបូឌាខូអិលធីឌី) ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលផ្តើមចេញពីការផ្ទុះធុងហ្គាស។

បន្ទាប់ពីកើតហេតុភ្លាមៗនោះ គេសង្កេតឃើញរថយន្តពន្លត់របស់អធិការដ្ឋានក្រុងប៉ោយប៉ែត បានចេញធ្វើប្រតិបត្តិការបាញ់ពន្លត់ភ្លាមៗ ភ្លើងក៏បានរលត់ទៅវិញភ្លាមផងដែរ តែក្នុងនោះក៏បានបណ្តាលឲ្យមានអ្នករងរបួសចំនួន៦នាក់ ដែលត្រូវភ្លើងឆាបឆេះ ខណ:ពេលដែលយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងដើម្បីជួយសង្គ្រោះបន្ទាន់ ប៉ុន្តែមិនរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

//youtu.be/hE2AmEAKPBc

មតិយោបល់