អាហ្វហ្គានីស្ថានៈ ទីភ្នាក់ងារ CNN ចេញផ្សាយនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៧ បានឲ្យដឹងថា យោធាអាមេរិក បានទម្លាក់គ្រាប់បែកដ៏ធំសម្បើមមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយយោងតាមប្រភពពីមន្រ្តីយោធាអាមេរិក០៤ រូប ដែលបានដឹងពីបេសកកម្មនេះ។
គ្រាប់បែកអាមេរិកមួយ ឈ្មោះ GBU-43/B Massive Ordnance Air Blast bomb (MOAB) ដែលគេដាក់រហស្សនាមថា ជា «មាតាគ្រាប់បែក» ត្រូវបានទម្លាក់នៅវេលាម៉ោង ៧ យប់ ថ្ងៃព្រហស្បតិ៍នេះ ។ MOAB ទម្ងន់ ២១.៦០០ ផោន មានគ្រាប់រំសេវនាំផ្លូវ GPS ដែលជាគ្រាប់បែកបំផ្ទុះ មិនមែនជានុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតរបស់អាមេរិក។
ប្រភពពីយោធា បាននិយាយថា ការបំផ្ទុះគ្រាប់បែកនេះ ត្រូវបានទម្លាក់ដោយយន្តហោះ MC-130 ដែលធ្វើទ្បើងដោយកងទ័ពអាកាសបញ្ជាប្រតិបត្តិការពិសេស ខណៈពួកគេបានអះអាងថា ការវាយប្រហារនេះ បានធ្វើនៅគោលដៅផ្លូវរូងក្រោមដីរបស់ពួក ISIS និងនៅស្រុក Achin ក្នុងខេត្ត Nangarhar នៃប្រទេសនេះ ៕
មតិយោបល់