ព័ត៌មានអន្តរជាតិ

ទ័ពមួកខៀវកម្ពុជាជាង៣០០នាក់ចេញយុទ្ធនាការដឹកទឹកជួយសង្រ្គោះ នៅប្រទេសម៉ាលី ខណៈទឹក១លីត្រថ្លៃ១១ដុល្លារ

ម៉ាលីៈ កងទ័ពមួកខៀវរបស់កម្ពុជាជាង ៣០០នាក់ នៃកងវិស្វកម្មព្រលានយន្តហោះលេខ៩៨១ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៣៣៣ ដែលកំពុងបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសម៉ាលី ទ្វីបអាហ្រ្វិក បាននិងកំពុងចេញយុទ្ធនាការដឹកទឹកជួយប្រជាពលរដ្ឋម៉ាលី ដែលកំពុងជួបគ្រោះរាំងស្ងួត និងព្យុះខ្សាច់សាហារ៉ា ដែលធ្វើឲ្យតម្លៃទឹកសុទ្ធនៅក្នុងប្រទេសម៉ាលីបច្ចុប្បន្ន មានតម្លៃរហូតដល់ ១១ដុល្លារក្នុងមួយលីត្រ។

គួររំលឹកដែរថា ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានចំនួន១៤លើក ស្មើនឹងជាងពីរពាន់នាក់ហើយ ទៅកាន់ប្រទេសចំនួន៧ ដូចជាប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ស៊ីរី ឆាដ និងម៉ាលី៕

photo_2016-05-17_09-05-31 photo_2016-05-17_09-05-30 photo_2016-05-17_09-05-08 photo_2016-05-17_09-05-07 photo_2016-05-17_09-05-32 photo_2016-05-17_09-05-29 photo_2016-05-17_09-05-05 photo_2016-05-17_09-05-06 photo_2016-05-17_09-05-28

មតិយោបល់