ព័ត៌មានអន្តរជាតិ

ស្លាប់ និងបាត់ខ្លួន ១២ នាក់ ដោយសារព្យុះទីហ្វុងវាយប្រហារនៅហ្វីលីពីន

ហ្វីលីពីន: ព្យុះទីហ្វុងដ៍មានឥទ្ធិពល បានបណ្ដាលឲ្យមុស្សយ៉ាងហោចណាស់ ៤នាក់ស្លាប់ និងបាត់ខ្លួន ៨ នាក់ បន្ទាប់ពីវាបានវាយប្រហារឆ្លងកាត់នៅប្រជុំកោះហ្វីលីពីន កាលពីថ្ងៃចន្ទ ក្នុងឱកាសនៃថ្ងៃឈប់សម្រាកបុណ្យណូអែល ជាមួយខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងធ្វើឲ្យមានទឹកជំនន់បំផ្លិចបំផ្លាញ នៅតំបន់ជាច្រើន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។

តាមរបាយការណ៍ប៉ូលិសនិយាយថា ព្យុះនេះ បានបង្កឲ្យបាក់ដីនៅភាគខាងកើតខេត្តកោះ Catanduanes ជាមួយសន្ទុះល្បឿន ២៣៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយបំផ្លិចបំផ្លាយនៅជុំវិញតំបន់ Bicol មុនពេលវាបន្តដំណើរឆ្ពោះទៅភាគខាងលិចនៅទូទាំងប្រទេស៕

មតិយោបល់