ទាហានហ្វីលីពីនម្នាក់ ដែលត្រូវក្រុមភេរវករ Abu Sayyaf ចាប់ជំរិតកាលពីសប្តាហ៍មុន នៅភាគខាងត្បូងប្រទេស ត្រូវបានរកឃើញថា ស្លាប់ដោយកាត់ក្បាល នៅប៉ុន្មានម៉ោង បន្ទាប់ពីទាហានរដ្ឋាភិបាល បានសម្លាប់សមាជិកក្រុម ISIS ចំនួន ០៣ នាក់ នៅក្នុងការប៉ះទង្គិចគ្នាមួយ។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។
ឧត្តមសេនីយ៍លោក Cirilito Sobejana មេបញ្ជាការយោធា បាននិយាយថា សាកសពប្រធានពលបាលត្រី នៃកងទ័ព្ធវរសេនាតូចលោក Anni Siraji ត្រូវរកឃើញចម្ងាយ ៥០ ម៉ែត្រពីតំបន់ប្រជុំជន Siraji ក្នុងខេត្តស៊ូលូ។
លោក Sobejana បានឲ្យដឹងថា លោក Siraji គឺច្បាស់ណាស់ថា ត្រូវបានចាប់ខ្លួន និងសម្លាប់ដោយកាត់ក្បាល ដោយសារគាត់បានចូលរួមគំនិតផ្តួចផ្តើមសន្តិភាព នៅក្នុងខេត្តស៊ូលូជាមួយរដ្ឋាភិបាល។
កាលពីព្រឹកថ្ងៃអាទិត្យ ពួកសកម្មប្រយុទ្ធ បាននិយាយថា ទាហានរដ្ឋាភិបាល បានសម្លាប់យុទ្ធជនក្រុម Abu Sayyaf ចំនួនបីបន្ថែមទៀត នៅលើកោះរមណីយដ្ឋានមួយ ក្នុងខេត្តបូហូល ដែលជាកន្លែងពួកគេលាក់ខ្លួន បន្ទាប់ពីការប៉ុនប៉ងបានបរាជ័យ ក្នុងការចាប់ជំរិតភ្ញៀវទេសចរ៕
មតិយោបល់