Prison Architect គឺជាកម្មវិធីហ្គេមដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចបង្កើត និងគ្រប់គ្រងប្រព័ន្ធឃុំឃាំងអ្នកទោសនៅក្នុងពន្ធធនាគារទាំងមូល។ ហ្គេមមួយនេះ ធ្លាប់បានចេញរួចមកហើយ តែនៅលើកុំព្យូទ័រប៉ុណ្ណោះ កាលពីឆ្នាំ ២០១៥។ ហើយវានឹងមានចេញនៅលើស្មាតហ្វូនដែរ ក្នុងពេលឆាប់ៗនេះ។
កម្មវិធីហ្គេម Prison Architect ឥឡូវនេះ កំពុងដាក់ឲ្យដោនឡូវឥតគិតថ្លៃ ទាំងចំពោះប្រព័ន្ធ Android និង iOS សម្រាប់តែនៅក្នុងប្រទេសហូឡង់ប៉ុណ្ណោះ រីបណ្តាប្រទេសផ្សេងៗ ត្រូវរង់ចាំសិន។
អ្នកលេងហ្គេមនេះ នឹងត្រូវធ្វើកិច្ចការមួយចំនួនដូចជា បង្កើតនូវពន្ធធនាគារមួយ រួចគ្រប់គ្រងទៅលើអ្នកទោសគ្រប់ប្រភេទ ឬអ្នកឃាត់ខ្លួនក្នុងគុក ជាពិសេសគ្រប់គ្រងទៅលើថវិការរបស់ពន្ធធនាគារ។
ចំពោះកាលបរិច្ឆេទចេញហ្គេម Prison Architect នៅមិនទាន់បានចេញមកឲ្យដឹងទេ ប៉ុន្តែបើតាមការធ្វើតេស្តកម្មវិធីនេះ ប្រហែលត្រូវចាយពេលនៅចន្លោះពី ២ ទៅ ៣ សប្តាហ៍។ ដូចនេះ បច្ចុប្បន្នមានតែអ្នកដែលរស់នៅក្នុងប្រទេស ហូឡង់ ប៉ុណ្ណោះទើបអាចទាញយកវាមកលេងបាន ហើយប្រិយមិត្ត នឹងត្រូវរង់ចាំមួយរយៈពេលសិន រហូតដល់កម្មវិធីនេះអាចលេងបាននៅប្រទេសយើង ក្រុមការងារ Post Tech នឹងប្រកាសជូនជាដំណឹង៕
ប្រភព៖ phonearena.com
មតិយោបល់