ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងធ្វើដំណើរទស្សនកិច្ចជួបប្រធានាធិបតីអាមេរិក នៅទីក្រុងញូវយ៉ក

អូស្តាលីៈ នាយករដ្ឋមន្រ្តីលោក Malcolm Turnbull នឹងធ្វើដំណើរទៅទីក្រុងញូវយ៉ក នៅសប្តាហ៍ក្រោយនេះ ដើម្បីជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ជំនួបផ្លូវការ ជាលើកដំបូង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។

កិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីរយៈពេលបីខែ នៃការហៅទូរស័ព្ទរវាងមេដឹកនាំទាំងពីរ ដោយបានពិភាក្សាអំពី កិច្ចព្រមព្រៀងជនភៀសខ្លួន ដែលកាលពីលើកមុន ធ្លាប់មានការថ្នាំងថ្នាក់រវាងប្រទេសទាំងពីរ។

ក្នុងសេចក្តីថ្លែងការណ៍ បានចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ លោក Turnbull បាននិយាយថា ខ្លួនមានចិត្តរីករាយយ៉ាងក្រៃលែង ចំពោះដំណើរទស្សនកិច្ចនេះ ស្របពេលជាមួយនឹងខួបលើកទី ៧៥ នៃសមរភូមិសមុទ្រផ្កាថ្ម នៅក្នុងអំឡុងពេលដែលកងកម្លាំងអូស្ត្រាលី និងអាមេរិក បានប្រយុទ្ធគ្នាជាមួយកងទ័ពជើងទឹកជប៉ុន សម្រាប់សម័យសង្គ្រាមដ៏ធំមួយ នៅតំបន់ប៉ាស៊ីហ្វិក។

លោកបានបន្ថែមថា «កិច្ចប្រជុំជាបន្តបន្ទាប់នេះ នឹងផ្តល់ជាឱកាសល្អ សម្រាប់អូស្រ្តាលី និងអាមេរិក ដើម្បីបញ្ជាក់ជាថ្មីនូវសម្ព័ន្ធភាពរបស់ពួកយើង រួមទាំងការចូលរួមរបស់អាមេរិក ជាមួយនឹងតំបន់អាស៊ីប៉ាស៊ីហ្វិ»៕

មតិយោបល់