ព័ត៌មានជាតិ

ទីតាំងវីងវេលុយមួយកន្លែង បង្កប់កត់ឆ្នោតវៀតណាមយ៉ាងរំភើយ មិនរំខានដល់សមត្ថកិច្ច!

ភ្នំពេញៈ ទីតាំងវីង និងបង្កប់ការកត់ឆ្នោតវៀតណាមមួយកន្លែង ក្បែរផ្ទះលោក សេង សាញ់ចៅសង្កាត់ស្ទឹងមានជ័យ ដែលមានយីហោ វីង សិត្ថា វេរលុយ និងដកលុយកត់កន្ទុយលេខ យ៉ាងចាស់ដៃ ដោយមិនខ្លាចសមត្ថកិច្ចអ្វីបន្តិច។

បើតាមការសាកសួរព័ត៌មានពីម្ចាស់ទីតាំងខាងលើនេះ គាត់បានអះអាងថា គាត់បានបង់លុយទៅឲ្យលោកអធិការរង អស់ហើយ។

តែបើយោងតាមការទំនាក់ទំនង តាមរយៈទូរសព្ទដៃរវាងភ្នាក់ងារ Post News ជាមួយនឹងលោក ឯម ភារី នាយប៉ុស្តិ៍ស្តីទី ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានឲ្យដឹងថា កន្លងមកលោកក៏ធ្លាប់ហៅម្ចាស់ទីតាំងខាងលើនេះ មកណែនាំអប់រំឲ្យបញ្ឈប់ការកត់កន្ទុយលេខខុសច្បាប់នេះបន្តទៀតដែរ តែម្ចាស់ទីតាំងខាងលើនេះនៅតែផ្គើននិងនៅតែបន្តការកត់ឆ្នោតដដែល ដោយមិនខ្លាចសមត្ថកិច្ចមូលដ្ឋាននោះឡើយ ថែមទាំងបោះសម្តីថា គាត់បានបង់ទៅឲ្យមេហើយ ក្នុងមួយខែ២០០ដុល្លារអាមេរិក

នៅរសៀលថ្ងៃនេះដែរភ្នាក់ងារPost News បានព្យាយាមទាក់ទងតាម What appជាមួយលោក ហ៊ួ ម៉េងវ៉ាង អធិការរង ខណ្ឌមានជ័យទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោកបានឆ្លើយតបថា លោកទទួលស្គាល់ថាទីតាំងខាងលើនេះជាកន្លែងកត់កន្ទុយលេខពិតប្រាកដមែន តែលោកបដិសេធថា លោកពុំបានទទួលលាភសក្ការៈអំពីម្ចាស់ទីតាំងខាងលើនោះទេ៕

https://youtu.be/OE2aCHB0EHs

មតិយោបល់