ព័ត៌មានអន្តរជាតិ

វាយប្រហារបំផ្ទុះគ្រាប់បែកនៅថៃ ស្លាប់ ៣នាក់ និងរងរបួស ១៨ នាក់

ថៃៈ តាមប៉ូលិសបាននិយាយថា មនុស្ស ៣ នាក់ ត្រូវបានសម្លាប់ ខណៈ ១៨ នាក់ទៀតបានរងរបួស បន្ទាប់គ្រាប់បែកមួយ បានផ្ទុះទ្បើងក្នុងផ្សារមួយ ស្ថិតនៅភាគខាងត្បូងប្រទេសថៃ។ នេះបើយោងតាមសារព័ត៌មាន ABC News ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។

ប្រភពដដែលបានឲ្យដឹងថា អ្នកវាយប្រហារម្នាក់ បានចតម៉ូតូមួយគ្រឿង ដែលមានគ្រឿងផ្ទុះនៅជិតផ្សារ ខណៈកំពុងមានមនុស្សអ៊ូអរ នៅព្រឹកថ្ងៃចន្ទនេះ ដោយគ្រាប់បែកនេះ បានផ្ទុះឡើងនៅពេលអ្នកវាយប្រហារ បានចាកចេញពីទីនោះ។

ហេតុការណ៍នេះ បានកើតឡើងនៅយ៉ាឡា ជាខេត្តមួយ ស្ថិតក្នុងចំណោមខេត្តបី នៅភាគខាងត្បូងប្រទេសថៃ ដែលមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាមលើសលុប៕

មតិយោបល់