តើសហរដ្ឋអាមេរិកបានលុបចោលបម្រាមអាវុធវៀតណាមអាចបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូងដែរឬទេ ស្របពេលដែលលោកប្រធានាធិបតីអាមេរិក បារាក់ អូបាម៉ា កំពុងស្ថិតនៅលើទឹកដីវៀតណាម ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរយៈពេលបីរថ្ងៃនេះ?
បើយោងតាមក្រុមអ្នកជំនាញការពារជាតិនិងក្នុងតំបន់បានឲ្យដឹងថា សហរដ្ឋអាមេរិកបានលុបចោលបម្រាមអាវុធវៀតណាម ទំនងជាធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងកើនឡើងនូវភាពតានតឹងរវាងចិននិងប្រទេសជិតខាងរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។
វាបានលិចលឺនូវពាក្យចចាមអារាមថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា អាចលើកបម្រាមអាវុធនៅក្នុងឆ្នាំ១៩៨៤ នៅពេលដែលលោកបានបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ក្នុងសប្តាហ៍នេះ ដើម្បីបើកផ្លូវសម្រាប់វៀតណាមក្នុងការនាំចូលនូវបច្ចេកវិទ្យាការពារជាតិសហរដ្ឋអាមេរិក។
អ្នកប្រាជ្ញជឿថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងមានប្រតិកម្មអវិជ្ជមានទៅនឹងស្ថានភាព ដែលបានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសវៀតណាម ក្នុងការទប់ទល់នឹងមហិច្ឆតារបស់ចិននៅសមុទ្រចិនខាងត្បូង។
លោក Murray Hiebert ជាប្រធានទីប្រឹក្សាកម្មវិធីអាស៊ីអាគ្នេយ៍សម្រាប់មជ្ឈមណ្ឌលការសិក្សាយុទ្ធសាស្រ្តនិងអន្តរជាតិ ហៅកាត់ថា (CSIS) ប្រចាំនៅវ៉ាស៊ីនតោនឌីស៊ីបាននិយាយថា ពួកគេទំនងជានឹងមើលឃើញនូវរូបភាពនៃការផ្លាស់ប្តូរអាចធ្វើទៅបានរបស់អាមេរិក ក្នុងការបង្កើនការយល់ដឹងពីដែនសមុទ្ររបស់វៀតណាមនៅសមុទ្រចិនខាងត្បូង ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីក្រោកឈរឡើងចំពោះមហិច្ឆតាពង្រឹងបន្ថែមទៀតរបស់ចិននៅក្នុងដែនទឹកមានជម្លោះមួយនេះ។ ហើយភាពតានតឹងបានបង្កើននៅក្នុងតំបន់ខណៈប្រទេសចិនបានចាក់ដីបូមខ្សាច់ទ្រង់ទ្រាយធំដើម្បីបង្កើតកោះសម្មិនិមិត្ត ចូលទៅក្នុងដែនកោះនោះ ដោយបានបំពាក់ដោយព្រលានយន្តហោះកំពង់ផែនិងបង្គោលភ្លើង ជាដើម។
កាលពីពេលកន្លងទៅថ្មីៗនេះ ទីក្រុងប៉េកាំងបានព្រមាននាវាចម្បាំងនិងយន្ដហោះយោធារបស់សហរដ្ឋអាមេរិកនៅឱ្យឆ្ងាយពីប្រជុំកោះទាំងនេះ៕
មតិយោបល់