អាហ្វហ្គានីស្ថានៈ ក្រសួងការពារជាតិក្នុងប្រទេស នៅថ្ងៃចន្ទនេះ បាននិយាយថា ពួកសកម្មប្រយុទ្ធតាលីបង់ចំនួន ០៥នាក់ ត្រូវបានសម្លាប់ និង ០៦នាក់ទៀតរងរបួស បន្ទាប់ពីយន្តហោះគ្មានអ្នកបើករបស់អាមេរិក បានធ្វើការវាយប្រហារលើពួកក្រុមនេះ នៅភាគខាងកើតក្រុង Maidan Shar។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។
ការវាយប្រហារនេះ បានចាប់ផ្តើមធ្វើទ្បើង បន្ទាប់ពីមានការស៊ើបការណ៍ដ៏ជាក់លាក់មួយ កាលពីថ្ងៃអាទិត្យ នៅតំបន់ជុំវិញទីក្រុង Maidan Shar ចម្ងាយ ៣៥ គីឡូម៉ែត្រពី ភាគខាងកើតទីក្រុងកាប៊ុល ដែលជារដ្ឋធានី ស្ថិតនៅភាគខាងកើតខេត្ត Wardak ។
ក្នុងចំណោមអ្នកស្លាប់ទាំងនោះ គឺមានម្នាក់ឈ្មោះ Noor Aqa ជាមេដឹកនាំតាលីបង់ក្នុងស្រុក។
តាមអាជ្ញាធរ បាននិយាយថា ប្រតិបត្តិការបោសសម្អាតពួកសកម្មប្រយុទ្ធ ត្រូវបានកំណត់គោលដៅទៅលើក្រុមនេះ ហើយនឹងបន្តធ្វើទ្បើងតទៅទៀត ដើម្បីលើកកម្ពស់សន្តិសុខសាធារណៈ នៅក្នុងខេត្តនេះ៕
មតិយោបល់