ព័ត៌មានអន្តរជាតិ

Update៖ ខ្មាន់កាំភ្លើងវាយប្រហារ សមាជិកសភាអាមេរិក ត្រូវបានប៉ូលិសបាញ់សម្លាប់

អាមេរិកៈ ខ្មាន់កាំភ្លើងដែលបានបើកការបាញ់ប្រហារ មកលើសមាជិកសភាគណបក្ស សាធារណរដ្ឋ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ឲ្យរងរបួសក្នុងអំទ្បុងលោក កំពុង​ហាត់​សម​កីឡា Baseball ដែល​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃព្រហស្បតិ៍ ត្រូវបានប៉ូលិសបាញ់សម្លាប់ហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។

នៅក្នុងការវាយប្រហារនេះ មនុស្ស ០៥ នាក់ ត្រូវបានរងរបួស រួមមាន ជំនួយការសភាម្នាក់, អ្នកដឹកទំនិញម្នាក់ , មន្ត្រីប៉ូលិស ០២ នាក់ និងសមាជិកសភាកំពូលអាមេរិកម្នាក់ គឺលោក Stephen Scalise កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ខ្មាន់កាំភ្លើងវ័យ ៦៦ ឆ្នាំ ត្រូវបានប៉ូលិសកំណត់អត្តសញ្ញា ឈ្មោះ James T. Hodgkinson មកពីទីក្រុង Belleville នៃរដ្ឋ Illinois គឺជាអ្នកគាំទ្រយ៉ាងគប់ងល់សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ លោក Bernie Sanders ដែលបាននិយាយថា លោកពិតជាមានអារម្មណ៍សោកសៅណាស់ ដោយបានហៅអំពើដែលកើតទ្បើងនេះ ជាទង្វើដ៏គួរឲ្យស្អប់ខ្ពើម»។

បន្ទាប់ពីមានហេតុការវាយប្រហារនេះ លោក ត្រាំ បានអំពាវនាវឲ្យមានការសាមគ្គីភាពគ្នា នៅ​ក្រុង Alexandria រដ្ឋ​Virginia ស្ងិត​នៅ​ខាងត្បូង​រដ្ឋធានី​វ៉ាស៊ីនតោន ចំពេលដែលមានភាពតានតឹងផ្នែកនយោបាយខ្ពស់ នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៦ កន្លងទៅ។

លោកប្រធានាធិបតី បានបន្ថែមថា « យើងពិតជាខ្លាំង នៅពេលដែលយើងធ្វើការរួមគ្នា និងធ្វើការងារជាមួយគ្នា»។

មកទល់ពេលនេះ សមាជិកសភាអាមេរិកលោក Steve Scalise បានទទួលការវះកាត់ត្រគាក នៅឯមន្ទីរពេទ្យ MedStar Washington៕

មតិយោបល់