CAR: ក្រុមផ្ដល់ជំនួយ បាននិយាយថា ខ្លួនបានរកឃើញសាកសពជាច្រើន នៅក្នុងទីក្រុងតាមព្រំដែន ជាកន្លែងដែលមនុស្ស ២៦ នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់កាលពីលើកមុន។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧។
កាកបាទក្រហមក្នុងប្រទេស កាលពីថ្ងៃពុធ បានឲ្យដឹងថា ក្រុមភ្នាក់ងារខ្លួនរកឃើញសាកសពចំនួន ១១៥ នាក់ និង ៣៤ នាក់ទៀត ត្រូវបានកប់ក្នុងដី នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (CAR) ក្នុងទីក្រុងព្រំដែន Bangassou បន្ទាប់ពីការវាយប្រហាររបស់កងជីវពលអស់រយៈពេលជាច្រើនថ្ងៃ ដែលបណ្ដាលឲ្យមានចំនួនអ្នកស្លាប់ កើនទ្បើងយ៉ាងខ្លាំង បើធៀបទៅនឹងការវាយប្រហារកាលពីលើកមុនៗ។
ប្រធានកាកបាទក្រហមអាហ្វ្រិកកណ្តាល លោក Antoine Mbao Bogo បានប្រាប់ទីភ្នាក់ងារ Reuters ថា រាល់អ្នកដែលត្រូវបានសម្លាប់ទាំងនោះ គឺបានស្លាប់នៅក្នុងសកម្មភាពផ្សេងៗពីគ្នា ក្នុងនោះរួមបញ្ចូលទាំងការរងគ្រោះ ដោយសារកាំបិត ដំបង និងគ្រាប់កាំភ្លើងជាដើម៕
មតិយោបល់