អាមេរិកៈ ទាហានជើងទឹកអាមេរិកម្នាក់ ដែលស្គាល់ថា ជាកងទ័ពជើងចាស់ បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែមិនពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ ដោយគាត់បានបើករថយន្តបុកចូលទៅ ក្នុងហ្វូងមនុស្ស នៅទីលាន Time Square នៃបុរីញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់នារីវ័យក្មេងម្នាក់ និងរងរបួសមនុស្ស ២២ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។
ឧប្បត្តិហេតុនេះ បានកើតទ្បើងនៅវេលាថ្ងៃត្រង់ ស្ថិតនៅទីក្រុងបេះដូងដែលមានប្រជាជនរស់នៅច្រើនបំផុត របស់អាមេរិក ដែលបង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងពីប្រជាជន បន្ទាប់ពីហេតុការណ៍វាយប្រហារសម្លាប់ ដោយបើករថយន្តបុកចូលហ្វូងមនុស្ស នៅទីក្រុងឡុងដ៍ ប៊ែកឡាំង និងទីក្រុង Nice ប្រទេសបារាំង ខណៈដែលអាជ្ញាធរ បាននិយាយថា មិនមានភស្តុតាងបង្ហាញថា វាជាប់ទាក់ទងនឹងអំពើភេរវកម្មនោះទេ។
ទីលាន Times Square ស្ថិតនៅជាប់នឹងរោងល្ខោន Broadway ដ៏ល្បីល្បាញ ជាផ្នែកមួយដែលទាក់ទាញ និងពេញនិយមបំផុត សម្រាប់ភ្ញៀវទេសចរ នៅក្នុងរដ្ឋធានីរបស់អាមេរិក។
អភិបាលក្រុងលោក Bill de Blasio បានប្រាប់នៅក្នុងសន្និសីទកាសែតមួយថា «ផ្អែកតាមព័ត៌មាន នៅកន្លែងកើតហេតុ ដែលយើងចុះត្រួតពិនិត្យនៅពេលនោះ គឺពុំមានភស្តុតាងបង្ហាញថា ជាអំពើភេរវកម្មនោះទេ»៕
មតិយោបល់