ព័ត៌មានកីឡា

Herrera ឈ្នះពាន Man Utd Player of the Year

ខ្សែបម្រើអេស្ប៉ាញវ័យ ២៧ឆ្នាំ របស់ក្រុមបីសាចក្រហម Ander Herrera បានឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Manchester United នៅក្នុងរដូវកាលនេះ។

Man Utd Player of the Year គឺជាពានរង្វាន់មួយដែលក្រុមបីសាចក្រហម ធ្វើឡើងដើម្បីប្រគល់ជូនកីឡាករឆ្នើមរបស់ក្លិបជារៀងរាល់ឆ្នាំ នៅក្នុងរដូវកាលនេះ ខ្សែបម្រើ Ander Herrera បានឈ្នះពានរង្វាន់នេះ ក្រោយពីទទួលបានសម្លេងឆ្នោតច្រើនជាងមិត្តរួមក្រុម របស់គេ Antonio Valencia និង​ Zlatan Ibrahimovic។ នេះគឺជាឱកាសដ៍ពិសេសមួយដែលក្រុមបីសាចក្រហមប្រារព្ធឡើង ដើម្បីលើកទឹកចិត្តដល់កីឡាករឲ្យមានការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីទទួលបានរង្វាន់ពីក្លិប។

គួរបញ្ជាក់ផងដែរថា ក្រុមបីសាចក្រហម Manchester United បើចង់លេង UEFA Champion League រដូវកាលក្រោយ ពួកគេត្រូវតែឈ្នះពន Europa League ជាមុនសិន ព្រោះថាកៅអី ៤គ្រុមកំពូលតារាងនៅ Premire League របស់ពួកគេបានរបូតបាត់ទៅហើយ។ ដូច្នេះហើយ Manchester United ត្រូវខិតខំឲ្យអស់សមត្ថភាពនៅការប្រកួតផ្តាច់ព្រ័ត្រជាមួយ Ajax។

មតិយោបល់