បើទោះបីជា មិនអាចឈ្នះ Premire League នៅរដូវកាលនេះក៍ដោយ Tottenham មិនបណ្តោយការប្រកួតសម្រាប់ក្រុមណាមួយឡើយ។ ជាក់ស្តែងណាស់ នៅយប់មិញនេះ ក្រុមរងជើងឯក ២រដូវកាលជាប់ៗគ្នា Tottenham Hotspur បានយកឈ្នះយ៉ាងចាស់ដៃលើក្រុមម្ចាស់ផ្ទះជើងឯករដូវកាលមុន Liecester City ដល់ទៅ ៦-១ ក្នុងការប្រកួតបង្គ្រប់សប្តាហ៍ទី ៣៧។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane បានបង្កើតនូវកំណត់ត្រាថ្មីតាមរយៈការស៊ុតបញ្ចូលទី ៤គ្រាប់ក្នុង ១ប្រកួត ស្របពេលដែលខ្សែបម្រើប្រយុទ្ធកូរ៉េខាងត្បូងHeung-Min Son រកបាន២ គ្រាប់សម្រាប់ការប្រកួតនេះដែរ។ ចំណែកក្រុមជើងឯកចាស់ Liecester City រកបាត្រឹម ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករBen Chilwell។
spur នឹងឡើងទៅលេង Champion League នៅវគ្គចែកពូល ជាមួយតោខៀវ Chelsea ដោយមិនចាំបាច់ប្រកួតជម្រុះឡើយ។ ដូច្នេះហើយ ក្រុមរងជើងឯកមួយនេះ នឹងមានឱកាសជាបន្តទៀតនៅរដូវកាលក្រោយក្នុងការប្រជែង យកពានជាបន្តទៀត ខណះរដូវកាលក្រោយនឹងក្លាយជារដូវកាលតានតឹងបំផុត។
មតិយោបល់