អង់គ្លេសៈ លោក Sir Roger Moore ជាកំពូលតារាសម្ដែងអង់គ្លេសដ៏ល្បី ដែលត្រូវបានគេស្គាល់ថា ជាតួឯកក្នុងរឿង James Bond 007 នៅទសវត្សរ៍៧០-៨០ បានទទួលមរណៈភាពក្នុងវ័យ៨៩ឆ្នាំ នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៧។
ក្រុមគ្រួសារតារាសម្ដែងរូបនេះ បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយ នៅលើ Twitter ថា លោក Roger Moore បានទទួលមរណៈភាព ដោយសារជំងឺមហារីក នៅក្នុងប្រទេសស្វីស៕
មតិយោបល់