ព័ត៌មានជាតិ

ប្រយ័ត្នពេលមេឃភ្លៀង! បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធម្ម

បាត់ដំបង: ភ្នាក់ងារPost News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា មានករណី រន្ទះបាញ់បុរសម្នាក់ បណ្តាលឲ្យស្លាប់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤និង១៥នាទី ល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចបឹងណុប ចម្ងាយ៣គីឡូម៉ែត្រ ពីភូមិអូសទូក ឃុំកំពង់ព្រៀង ។

បុរសដែលស្លាប់មានឈ្មោះ ឆេង បារាំង អាយុ២៧ឆ្នាំ មានទីលំនៅក្រុមទី៣ ភូមិ អូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់