កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណី ហិង្សាដោយចេតនា ។
កើតហេតុនៅវេលាម៉ោង៥និង២៥នាទី ល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ចំណុចមុខផ្ទះជនរងគ្រោះ ក្នុងភូមិពោធិរាម្មា(ក) ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ស៊ីណា តុងហេ ភេទប្រុស អាយុ១១ខែ នៅភូមិពោធិ៍រាម្មា(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ក្នុងបន្ទុក រងរបួសត្រង់ក្បាលជាទម្ងន់។
ជនសង្ស័យឈ្មោះ ផល សុខទី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិពោធិ៍រាម្មា(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ។ វត្ថុតាងចាប់យក៖ ដុំឥដ្ឋប្រហោងចំនួន ១ដុំ មានទំហំ ១០គុណ២០ ស.ម។
មុនពេលកើតហេតុ កន្លងមកជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្ដីជាញឹកញាប់ ជាមួយឈ្មោះហេង ហ៊ីម ភេទស្រី ត្រូវជាមីងរបស់ជនរងគ្រោះ ។ លុះនៅថ្ងៃកើតហេតុខាងលើជនសង្ស័យ នឹកឃើញខឹងឈ្មោះ ហេង ហ៊ីម ពីរឿងកន្លងមក ក៏បានយកដុំឥដ្ឋមកគប់ធុងទឹកអំពៅរបស់ ហេង ហ៊ីម ពេលនោះដុំឥដ្ឋត្រូវចំគំរបធុងទឹកកកបណ្តាលឲ្យផ្លាតត្រូវក្មេងរងគ្រោះ ដែលម្តាយកំពុងតែពរនៅដៃចំ ចំហៀងក្បាលបែកចេញឈាមសន្លប់តែម្តង។
បច្ចុប្បន្នក្មេងរងគ្រោះត្រូវបញ្ជូនទៅ មន្ទីពេទ្យប្រទេសវៀតណាម ។ ចំណែកជនសង្ស័យ និងវត្ថុតាងដុំឥដ្ឋ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី៕
មតិយោបល់