ហ្វីលីពីនៈ ចំនួនអ្នកស្លាប់នៅទីក្រុង Marawi បានកើនទ្បើងលើស ១០០ នាក់ហើយ ក្នុងនោះរួមបញ្ជូលទាំងភេរវករ ៦១ នាក់។ តាមសេចក្ដីរាយការណ៍ បានអះអាងថា ប្រជាពលរដ្ឋប្រមាណជា ២,០០០ នាក់ កំពុងត្រូវបានទ្បោមព័ន្ធដោយពួកសកម្មប្រយុទ្ធ Maute ហើយប្រសិនបើនរណាម្នាក់ ព្យាយាមរត់គេខ្លួនចេញពីទីក្រុងនោះ នឹងត្រូវពួកភេវរករ ISIS សម្លាប់ចោល ។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។
យ៉ាងហោចណាស់ជនស៊ីវិល ២៧ នាក់ ត្រូវបានសម្លាប់នៅទីក្រុង Marawi ចាប់តាំងពីក្រុមអ្នកសកម្មប្រយុទ្ធ Maute ជាមួយភេវរកររដ្ឋអ៊ីស្លាម (IS, អតីតក្រុម ISIS / ISIL) បានវាយឆ្មក់នៅក្នុងទីក្រុងនេះ កាលពីថ្ងៃអង្គារ។
តួលេខនេះ រួមបញ្ចូលទាំងសាកសពបុរសជនរងគ្រោះ ០៨ នាក់ ដែលត្រូវបានរកឃើញកាលពេលថ្មីៗ គឺទទួលរងរបួសដោយសារគ្រាប់កាំភ្លើង នៅត្រង់ក្បាលរបស់ពួកគេ តាមដងផ្លូវមួយ ក្នុងជាយក្រុង Marawi កាលពីថ្ងៃអាទិត្យ។ តាមប្រភពពីអ្នកស្រុក បានប្រាប់ឲ្យដឹងថា ជនរងគ្រោះស៊ីវិលទាំងនេះ គឺជាអ្នកធ្វើការនៅរោងម៉ាស៊ីនកិនស្រូវ និងមហាវិទ្យាល័យវេជ្ជសាស្រ្តមួយ ត្រូវបានសម្លាប់ ខណៈដែលពួកគេព្យាយាមគេចចេញពីទីក្រុង។
មន្ត្រីប៉ូលិសលោក JJamail Mangadang បានបញ្ជាក់ថា ភាគច្រើននៃជនរងគ្រោះ ដែលត្រូវបានគេសម្លាប់ទាំងនោះ គឺដោយសារក្បត់នឹងជំនឿរបស់ក្រុមនោះ៕
មតិយោបល់