ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូលលើកទី២ រវាងលោក ត្រាំ-គីម នឹងប្រព្រឹត្តទៅឆាប់ៗខាងមុខ ខណៈការរំពឹងទុក វៀតណាមជាប្រទេសរៀបចំជំនួបនេះ

អាមេរិកៈ សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សម្រាប់កិច្ចប្រជុំកំពូលលើកទីពីរ នៅចុងខែកុម្ភៈខាងមុខ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានជួបចរចាជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង លោក Kim Yong-chol នៅឯសេតវិមាន។

ដោយលោក Kim Yong-chol ត្រូវបានគេរំពឹងទុកថា នឹងផ្តល់លិខិតមួយច្បាប់ពីលោក គីម ជុងអ៊ុន ទៅកាន់លោក ត្រាំ។

ជុំវិញដំណើរការរីកចម្រើននៃទំនាក់ទំនងតិចតួច រវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើង ដោយសារជំហរលុបបំបាត់ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ចាប់តាំងពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររបស់ពួកគេ នៅឯប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ។

រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងទេថា កន្លែងណាមួយ ដែលត្រូវប្រកាសសម្រាប់កិច្ចប្រជុំកំពូលថ្មីនេះទេ។ តែបើតាមការរំពឹងទុក កំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ថា វាអាចត្រូវបានប្រារព្ធឡើងនៅប្រទេសវៀតណាម៕

មតិយោបល់