ព័ត៌មានអន្តរជាតិ

ស្លាប់ ២៣ នាក់ ដោយសាររន្ទះបាញ់ និងភ្លៀងនៅឥណ្ឌា

ឥណ្ឌាៈ យ៉ាងហោចណាស់មនុស្ស ២៣ នាក់ បានស្លាប់នៅរយៈពេល ២៤ ម៉ោង ក្នុងឧបទ្ទវហេតុរន្ទះបាញ់ និងភ្លៀង នៅរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។

មនុស្ស ១៨ នាក់ ត្រូវបានស្លាប់ដោយសារការរន្ទះបាញ់ នៅទូទាំងស្រុកចំនួន ៨ ខណៈដែលអ្នកផ្សេងទៀត បានស្លាប់នៅក្នុងឧប្បត្តិហេតុដួលរលំជញ្ជាំង ដែលបង្កឡើងដោយព្យុះភ្លៀង នៅស្រុក West Champaran។

ពាក់ព័ន្ធនឹងករណីនេះដែរ រដ្ឋាភិបាលឥណ្ឌា បានប្រកាសជូនសំណង់ ៦,០០០ ដុល្លារអាមេរិក ទៅកាន់គ្រួសារដែលរងផលប៉ះពាល់ទាំងនោះ៕

មតិយោបល់