អាហ្វហ្គានីស្ថានៈ ប្រភពពីនឲមន្ត្រី បានឲ្យដឹងថា ករណីបំផ្ទុះគ្រាប់បែកដ៏មួយ នៅរដ្ឋធានីកាប៊ុល ស្ថិតនៅតំបន់ក្បែរស្ថានទូតអាល្លឺម៉ង់ និងអ៊ីរ៉ង់ បានបណ្ដាលឲ្យអ្នកស្លាប់កើនទ្បើងដល់ ៨០ នាក់ និង ៣៥០ នាក់ទៀតរងរបួស ។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។
មកទល់ពេលនេះ មិនទាន់ក្រុមណាមួយ ចេញមកទទួលខុសត្រូវ ចំពោះការវាយប្រហារនេះនៅឡើយទេ ហើយបើតាមសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា បានឃើញផ្សែងខ្មៅអណ្តែតឡើងខ្មួលខ្មាញ់ពេញផ្ទៃមេឃ ខណៈដែលរថយន្តជាច្រើនគ្រឿង ត្រូវបានផ្ទុះឆេះជាមួយនឹងរថយន្តដែលរងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅពាសពេញផ្លូវផងដែរ៕
<img src="https://postnews.com.kh/wp-content/uploads/2017/05/ghjj.jpg" alt="" width="715" height="395" class="alignnone size-full wp-image-181460" /
មតិយោបល់