ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ៨៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ គ្រាដែល ១៨នាក់ផ្សេងទៀតគំរាមកំហែងដល់ជីវិត

បារាំង: រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសបារាំង បាននិយាយថា មនុស្ស ៨៥នាក់កំពុងនៅតែស្ថិតក្នុង​មន្ទីរពេទ្យសម្រាកព្យាបាល បន្ទាប់ពីការវាយប្រហារដោយបើករថយន្តបុករះនៅទីក្រុងនីស ដោយឡែកមនុស្ស ១៨នាក់ផ្សេង​ទៀត កំពុងក្នុងស្ថានភាពដែលគំរាមកំហែងដល់អាយុជីវិតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ Sky News នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៦នេះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសបារាំងបានរាយការណ៍មកថា មនុស្សបួននាក់ ត្រូវគេជឿថា ដែលបានជាប់ពាក់ព័ន្ធទៅ​នឹង​បុរស​ម្នាក់​ដែលបានបើកឡានបុករះសម្លាប់មនុស្ស ៨៤នាក់ នៅក្នុងទីក្រុងនីស (Nice) ប្រទេសបារាំង ហើយឥឡូវនេះ ប៉ូលិសបានចាប់ឃុំឃាំងពួកគេផងដែរ បន្ទាប់ពីក្រុមរដ្ឋអ៊ីស្លាមនិយម បានប្រកាសចេញមុខទទួលខុសត្រូវនៅពីក្រោយខ្នងការ វាយប្រហារនេះ៕

Nice France

មតិយោបល់