ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រយោធាតួកគី សម្លាប់មនុស្ស ១៣ នាក់

តួកគី: កងកម្លាំងប្រដាប់អាវុធតួកគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកយោធាសរុបចំនួន ១៣ នាក់ បានស្លាប់ដោយសារធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង កាលពីយប់ថ្ងៃពុធ ក្នុងខេត្ត Sirnak។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧។

ប្រភពដដែលបានឲ្យដឹងទៀតថា ឧទ្ធម្ភាគចក្រមួយគ្រឿង ប្រភេទ AS 532 Cougar ដែលដឹកបុគ្គលិកយោធា ១៣ នាក់ ចេញពីទីបញ្ជាការយោធា ក្នុងខេត្ត Sirnak បានធ្លាក់នៅវេលាម៉ោង ៨ និង៥៥ នាទីយប់ (ម៉ោងក្នុងស្រុក)។

គួរបញ្ជាក់ដែរថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅក្នុងស្រុក Senoba ជិតព្រំដែនរវាងប្រទេសតួកគី និងអ៊ីរ៉ាក់៕

មតិយោបល់