ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអែល វាយឆ្មក់ដែនអាកាស សម្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា

ហ្គាហ្សាៈ មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល នៅភាគខាងកើតតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨។

អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្គាហ្សា លោក Ashraf al-Qudra បាននិយាយថា ការវាយឆ្មក់ដែនអាកាស កាលពីថ្ងៃពុធ ក៏បានបណ្ដាលឲ្យមនុស្សម្នាក់ រងរបួសផងដែរ។

នៅក្នុងបណ្តាញ Twitter មួយ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានតម្រង់គោលដៅវាយប្រហារ ទៅលើទីតាំងចំនួន ៧ របស់ក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីឆ្លើយតបទៅនឹងការបាញ់ប្រហារមកលើទាហានខ្លួន នៅតាមតំបន់ព្រំដែន។

ដោយភ្លាមៗផងដែរ គឺមិនមានប្រតិកម្មនោះទេ ពីសំណាក់ក្រុមហាម៉ាស់ ដែលអ្នកគ្រប់គ្រងនៅតំបន់ហ្គាហ្សាស្ទ្រីប៕

មតិយោបល់