អាមេរិកៈ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសខ្លួន នឹងចាកចេញពីកិច្ចព្រមព្រៀងបំរ៉ែបំរួលអាកាសធាតុក្រុងប៉ារីស នៅឆ្នាំ ២០១៥។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។
លោក ត្រាំ បានថ្លែងថា « យើងនឹងចេញពីកិច្ចព្រមព្រៀងនោះ» ដោយលោកនឹងសុំឲ្យអ្នកចរចាស្វះស្វែង រកលក្ខខណ្ឌថ្មីរបស់កិច្ចព្រមព្រៀងនោះ។
ក្នុងនោះដែរលោកប្រធានាធិបតី បានបន្ថែមទៀតថា «កិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស បានធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ហេតុដូចនេះ អាមេរិកនឹងបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀង ដែលមិនតម្រូវឲ្យអនុវត្តតាមទាំងអស់»។
គួរបញ្ជាក់ដែរថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បត៍ថា លោកនឹងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ២០១៥ ដែលត្រូវបានចុះហត្ថលេខា ដោយលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីកាន់តំណែងមុន៕

មតិយោបល់