ព័ត៌មានអន្តរជាតិ

រុស្ស៊ី តួកគី និងអ៊ីរ៉ង់ នឹងធ្វើកិច្ចចរចាបញ្ហាស៊ីរី នៅរដ្ឋធានី Astana នាសប្តាហ៍ក្រោយ

កាហ្សាក់ស្ថានៈ រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Kairat Abdrakhmanov បាននិយាយថា ប្រទេសរុស្ស៊ី តួកគី រួមទាំងអ៊ីរ៉ង់ នឹងរៀបចំកិច្ចចរចាស្ដីពីបញ្ហាស៊ីរីនាថ្ងៃទី ២៨ និង២៩ ខែវិច្ឆិការខាងមុខ នៅរដ្ឋធានី Astana ប្រទេសកាហ្សាកស្ថាន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដកស្រង់សម្តីលោក Abdrakhmanov ដោយទីភ្នាក់ងារព័ត៌មាន Tass របស់រុស្ស៊ីកាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា គណៈប្រតិភូរបស់រដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង ត្រូវបានគេរំពឹងថា នឹងចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។

ដោយលោក បានបញ្ជាក់ផងដែរថា អង្គការសហប្រជាជាតិ និងហ្ស៊កដានី ត្រូវបានគេអញ្ជើញធ្វើជាអ្នកសង្កេតការណ៍។

សូមជំរាបថា សមិទ្ធផលដ៏ធំបំផុត ដែលប្រទេសទាំងបី រំពឹងសម្រាប់កិច្ចចរចាមួយនេះ គឺការបង្កើតតំបន់ដែលពួកគេអះអាងថា អាចកាត់បន្ថយកម្រិតនៃអំពើហឹង្សា នៅក្នុងប្រទេសស៊ីរី៕

មតិយោបល់